ប្រាក់ឈ្នួលយោងប្រចាំថ្ងៃ

អ្វីទៅជាប្រាក់ឈ្នួលយោងប្រចាំថ្ងៃ? ប្រាក់ឈ្នួលយោងប្រចាំឆ្នាំ គឺជាប្រាក់ឈ្នួលអប្បបរមាដែលកំណត់ដោយប្រកាសរួមរបស់ ក្រសួងទទួលបន្ទុកវិស័យការងារ និងក្រសួងយុត្តិធម៌។ (មាត្រា ៣៦០ ច្បាប់ស្តីពីការងារ)

ប្រាក់ឈ្នួលយោងប្រចាំថ្ងៃត្រូវបានកំណត់ជាលើកដំបូងតាមរយៈប្រកាសរួមលេខ ៨៦ សកអ. ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៩៧។ ប្រការ ១ នៃប្រកាសរួមនេះកំណត់ប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ស្មើនឹងប្រាំបីពាន់ (៨ ០០០) រៀល។ ប្រការ ២ នៃប្រកាសរួមដដែលបានកំណត់ថា ប្រាក់ឈ្នួលយោងប្រចាំថ្ងៃនេះគឺជាកម្រិតកំណត់សម្រាប់គណនាការផាកពិន័យទៅតាមទោសបញ្ញត្តិក្នុងជំពូកទី១៦ នៃច្បាប់ស្តីពីការងារ។

ចំនួននៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃខាងលើត្រូវបានកែសម្រួលដោយប្រកាសអន្តរក្រសួងលេខ ៣៧៧ ក.ប/ប្រ.ក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៥ ស្តីពីការកែសម្រួលប្រាក់ឈ្នួលយោងប្រចាំថ្ងៃ។ ប្រការ ១ នៃប្រកាសអន្តរក្រសួងនេះកំណត់ថា ត្រូវបានកែសម្រួលប្រាក់ឈ្នួលយោងប្រចាំថ្ងៃពី ៨ ០០០ (ប្រាំបីពាន់) រៀល ទៅ ៤០ ០០០ (សែសិបពាន់) រៀល។ ប្រការ ២ នៃប្រកាសអន្តរក្រសួងនេះកំណត់ផងដែរថា ប្រាក់ឈ្នួលយោងប្រចាំថ្ងៃដែលបានកែសម្រួលថ្មីនេះ គឺជាកម្រិតកំណត់សម្រាប់គណនាការផាកពិន័យទៅតាមទោសបញ្ញត្តិក្នុងជំពូកទី ១៦ នៃច្បាប់ស្តីពីការងារ។

អនុលោមតាមមាត្រា ៣៥៩ នៃច្បាប់ស្តីពីការងារ អ្នកប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃមាត្រាទាំងឡាយដូចមានចែងក្នុងជំពូកទី ១៦ នៃច្បាប់ស្តីពីការងារនេះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ឬក៏ត្រូវទទួលទោសទាំងពីរ។ ការពិន័យជាប្រាក់ត្រូវដាក់បង្ខំដោយអធិការការងារ ឬអភិបាលការងារ។ មាត្រា ៣៦០ នៃច្បាប់ដដែលចែងថា ការពិន័យជាប្រាក់ ត្រូវបានកំណត់ជាពហុគុណនៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ។

ឧទាហរណ៍ មាត្រា ៣៦១ បានកំណត់ថាអ្នកប្រព្រឹត្តល្មើសនឹងមាត្រា ២២ (កាតព្វកិច្ចត្រូវមានបទបញ្ជាផ្ទៃក្នុងរបស់និយោជកដែលមានកម្មករនិយោជិតយ៉ាងតិចប្រាំបីនាក់) ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពីដប់ថ្ងៃទៅសាមសិបថ្ងៃ នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ។ យោងលេខរៀងទី៨ នៃតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ ៦៥៩ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការពិន័យជាប្រាក់ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីការងារ និយោជកដែលប្រព្រឹត្តល្មើសនឹងមាត្រា ២២ នៃច្បាប់ស្តីពីការងារ ពោលគឺគ្មានបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស ការពិន័យដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនថ្ងៃដែលរងការពិន័យស្មើនឹង ២១ ថ្ងៃនៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ហើយទឹកប្រាក់ត្រូវពិន័យស្មើនឹង ៨៤០ ០០០រៀល (២១ ថ្ងៃ x ៤០ ០០០ រៀល)។ បន្ថែមពីនេះ ការពិន័យអនុលោមតាមការសម្រេចរបស់សាលាជម្រះក្តី មានចំនួនថ្ងៃដែលរងការពិន័យ ពី ១០ថ្ងៃ ទៅ ៣០ថ្ងៃ ហើយមានទឹកប្រាក់ត្រូវពិន័យពី ៤០០ ០០០ រៀល (១០ ថ្ងៃ x ៤០ ០០០ រៀល) ទៅ១ ២០០ ០០០ រៀល (៣០ ថ្ងៃ x ៤០ ០០០ រៀល)។

Categories Employment and Labor Laws

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close