ពន្ធលើប្រាក់បំណាច់អតីតភាពការងារ

តាមរយៈវិសោធនកម្មលើមាត្រា ៨៩ និងមាត្រាពាក់ព័ន្ធផ្សេងៗទៀត នៃច្បាប់ស្តីពីការងារនៅក្នុងឆ្នាំ២០១៨ ប្រាក់បំណាច់អតីតភាពការងារ បានមកជំនួសប្រាក់បំណាច់បណ្តេញចេញ។ អនុលោមតាមប្រកាសលេខ ៤៤៣ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ កម្មករនិយោជិតទទួលបានប្រាក់បំណាច់អតីតភាពការងារ ២ ប្រភេទ។ ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដែលត្រូវបើករំលឹកជូនកម្មករនិយោជិតដែលមានអតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពថ្មីដែលចាប់អនុវត្តចាប់ពីឆ្នាំ២០១៩។ តើប្រាក់បំណាច់អតីភាពការងារត្រូវរាប់បញ្ចូលទៅក្នុងមូលដ្ឋានប្រាក់បៀវត្សជាប់ពន្ធនៅក្នុងខែដែលត្រូវបើកដែរឬទេ? តើប្រាក់បំណាច់អតីតភាពការងារជាប់ពន្ធដែរឬទេ?

១. ការលើកលែងពន្ធលើប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩៖

ពាក់ព័ន្ធនឹងពន្ធលើប្រាក់បំណាច់អតីតភាពការងារនេះ មានសារាចរណែនាំ ២ សំខាន់ៗ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចតទៅ៖

ទី១. សារាចរណែនាំលេខ០០៣ សហវ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្តីពីការលើកលែងពន្ធលើអតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០១៩ តទៅ និងសេវារកការងារឱ្យធ្វើ បណ្តុះបណ្តាល បញ្ចូន និងគ្រប់គ្រងពលករ ឬកម្មសិក្សាការីទៅធ្វើការនៅបរទេស។

ទី២. សារាចរណែនាំលេខ ០០២ សហវ-អពដ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្តីពីការលើកលែងពន្ធលើប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ ២០២០។

សារាចរណែនាំលេខ០០៣ និង សារាចរណែនាំលេខ ០០២ បានលើកលែងពន្ធលើប្រាក់បៀវត្សចំពោះប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ ២០១៩ របស់កម្មករនិយោជិតជាជនជាតិខ្មែរ នៃផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផ្នែកដទៃទៀត។ ចំណាយលើការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ត្រូវបានអនុញ្ញាតឱ្យកាត់កងពីប្រាក់ចំណូលជាប់ពន្ធសម្រាប់ឆ្នាំជាប់ពន្ធដែលមានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

២. ពន្ធលើប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ ២០១៩៖

សារាចរណែនាំលេខ០០៣ និងសារាចរណែនាំលេខ ០០២ បានលើកលែងពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បំណាច់អតីតភាពក្នុងឆ្នាំ២០១៩ របស់កម្មករនិយោជិតជាជនជាតិខ្មែរ នៃផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផ្នែកដទៃទៀត។

យោងសារាចរណែនាំលេខ ០០២  ចំពោះប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០២០ របស់កម្មករនិយោជិត នៃផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផ្នែកដទៃទៀត ត្រូវអនុវត្តដូចខាងក្រោម៖

ក-លើកលែងពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បំណាច់អតីតភាពការងារ ដែលមានទឹកប្រាក់មិនលើសពី ៤ ០០០ ០០០ រៀល ក្នុងមួយឆ្នាំ។

ខ-ចំពោះប្រាក់បំណាច់អតីតភាពការងារដែលមានទឹកប្រាក់លើសពី ៤ ០០០ ០០០ រៀលក្នុងមួយឆ្នាំ ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស។ ក្នុងករណីដែលប្រាក់បំណាច់អតីតភាពការងារត្រូវបើក្នុងមួយឆ្នាំ  ២ដង ការគណនាពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បំណាច់អតីតភាពការងារ ត្រូវអនុវត្តដូចខាងក្រោម៖

-ការបើកប្រាក់បំណាច់លើកទី ១ ៖ ត្រូវយកចំនួនទឹកប្រាក់បំណាច់ដែលត្រូវទទួល ដក ២ ០០០ ០០០ រៀល ហើយចំនួនដែលនៅសល់ត្រូវបូកបញ្ចូលទៅក្នុងមូលដ្ឋានប្រាក់បៀវត្សជាប់ពន្ធប្រចាំខែដែលប្រាក់បំណាច់ត្រូវបានបើក។ ប្រាក់បំណាច់អតីតភាពការងារ ចំនួន ប្រាំពីរកន្លះថ្ងៃ ត្រូវបានបើកលើកទី១ នៅខែមិថុនា។

-ការបើកប្រាក់បំណាច់លើកទី២៖ ត្រូវអនុវត្តដូចការបើកប្រាក់លើកទី១ ដែរ ដោយត្រូវយកចំនួនទឹកប្រាក់ដែលត្រូវទទួលលើកទី២ ដក ២ ០០០ ០០០ រៀល ហើយចំនួនដែលនៅសល់ត្រូវបូកបញ្ចូលទៅក្នុងមូលដ្ឋានប្រាក់បៀវត្សជាប់ពន្ធប្រចាំខែដែលប្រាក់បំណាច់ត្រូវបានបើក។ ចំណាយលើការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ត្រូវបានអនុញ្ញាតឱ្យកាត់កងពីប្រាក់ចំណូលជាប់ពន្ធសម្រាប់ឆ្នាំជាប់ពន្ធដែលមានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ ប្រាក់បំណាច់អតីតភាពការងារ ចំនួនប្រាំពីរកន្លះថ្ងៃដែលនៅសល់ ត្រូវបានបើកលើកទី២ នៅខែធ្នូ។

សូមបញ្ជាក់ជូនថា អត្ថបទនេះមិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ ឬការផ្តល់យោបល់ផ្នែកច្បាប់ឡើយ។ ប្រសិនបើលោកអ្នកជួបបញ្ហាដូចបានរៀបរាប់ខាងលើនេះ សូមស្វែងរកការប្រឹក្សាផ្នែកច្បាប់ពីមេធាវី។

Categories Employment and Labor Laws

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close