តេី Syllogism គឺជាអ្វី? តេីSyllogism មានប្រយោជន៍បែបណាចំពោះអ្នកច្បាប់?
Syllogism គឺជាវិធីសាស្ត្រក្នុងការធ្វេីសចក្តីសន្និដ្ឋានបែបតក្កវិទ្យាមួយដោយប្រេីប្រាស់ការវិភាគបែបអនុមានញែក លេីអំណះអំណាងពីរ ដេីម្បីធ្វេីសេចក្តីសន្និដ្ឋាន។ សូមពិនិត្យឧទាហរណ៍ខាងក្រោម៖
១. គ្រប់មនុស្សនឹងត្រូវស្លាប់។
២. សូក្រាត គឺជាមនុស្ស។
សន្និដ្ឋាន៖ សូក្រាតនឹងត្រូវស្លាប់។
នៅក្នុងការធ្វេីសេចក្តីសន្និដ្ឋានតាមបែប Syllogism នេះ មានបីដំណាក់កាល។ ដំណាក់កាលទី ១ គឺការកំណត់នូវវិធាន។ ដំណាក់កាលទី២ គឺការអនុវត្តវិធាន។ ដំណាក់កាលទី៣ គឺការធ្វេីសេចក្តីសន្និដ្ឋានបន្ទាប់ពីដំណាក់កាលទី១ និងទី២ ខាងលេី។
នៅក្នុងការបង្រៀនរបស់លោកសាស្ត្រាចារ្យ Shiozawa Kazuhiro ក្នុងវគ្គសិក្សាពិសេសរបស់ JJL Special Courses ដែលបានរៀបចំដោយសមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា (JJL) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ លោកសាស្ត្រាចារ្យបានយកវិធីសាស្ត្រSyllogism មកប្រេីដេីម្បីពន្យល់អំពីរបៀបអានមាត្រានៃក្រមរដ្ឋប្បវេណី។ វិធីសាស្រ្តនេះ Syllogism អាចយកមកប្រេីប្រាស់ដេីម្បីបង្កេីតសេចក្តីសន្និដ្ឋានដោយ(ដំណាក់កាលទី១) កំណត់វិធានច្បាប់ដែលពាក់ព័ន្ធ រួចហេីយ(ដំណាក់កាលទី២) អនុវត្តមាត្រានោះដោយប្រៀបធៀបនឹងអង្គហេតុ រួចចុងក្រោយ (ដំណាក់កាលទី៣)ធ្វេីសេចក្តីសន្និដ្ឋាន។
អត្ថបទនេះគ្រាន់តែជាការស្រាវជ្រាវបឋមតែប៉ុណ្ណោះ។ បងប្អូននិស្សិតដែលចង់ស្វែងយល់ឲ្យបានស៉ីជម្រៅ សូមធ្វេីការស្រាវជ្រាវបន្ថែម។