កិច្ចសន្យាខ្ចីប្រាក់ ជាប្រភេទកិច្ចសន្យាខ្ចីបរិភោគ ដែលត្រូវបានបញ្ញត្តក្នុងក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវត្ថុនៃការខ្ចីបរិភោគនឹងបាត់បង់រូបរាង ឬចរាចរក្នុងទីផ្សារបាត់ទៅហេីយនៅពេលវត្ថុនោះត្រូវបានគេប្រី ឬបរិភោគ។ បេីអ្នកខ្ចីចង់សង ត្រូវសងប្រាក់ដែលមានប្រភេទ គុណភាព និងបរិមាណដូចគ្នា មិនមែនសងវត្ថុដដែលទេ។ ខ្ចី ១០០ដុល្លារ សង១០០ដុល្លារ។ ខ្ចី១០ម៉ឺនរៀល សងវិញ១០ម៉ឺនរៀល។
បេីអ្នកឱ្យខ្ចីឬម្ចាស់លុយចង់បានការប្រាក់ពីអ្នកខ្ចី តេីគាត់ត្រូវធ្វេីដូចម្តេចដេីម្បីឱ្យអ្នកឱ្យខ្ចីប្រាក់មានសិទ្ធិទារការប្រាក់ពីអ្នកខ្ចី? យោងក្រមរដ្ឋប្បវេណី មាត្រា៥៨៣ កិច្ចសន្យាខ្ចីប្រាក់ ប្រសិនបេីគ្នានការព្រមព្រៀងគ្នាជាក់លាក់អំពីការគិតការប្រាក់ទេ អ្នកឱ្យខ្ចីមិនមានសិទ្ធិទាមទារការប្រាក់ឡេីយ។ ការព្រមព្រៀងឱ្យខ្ចីគិតការប្រាក់នេះ ត្រូវធ្វេីជាលាយលក្ខណ៍អក្សរ (ឯកសារ) និងត្រូវមានហត្ថលេខារបស់អ្នកខ្ចី។
