Articles

Please enjoy reading

ច្បាប់កិច្ចសន្យា៖ ការឱ្យខ្ចីប្រាក់ដោយគិតការប្រាក់

កិច្ចសន្យាខ្ចីប្រាក់ ជាប្រភេទកិច្ចសន្យាខ្ចីបរិភោគ ដែលត្រូវបានបញ្ញត្តក្នុងក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវត្ថុនៃការខ្ចីបរិភោគនឹងបាត់បង់រូបរាង ឬចរាចរក្នុងទីផ្សារបាត់ទៅហេីយនៅពេលវត្ថុនោះត្រូវបានគេប្រី ឬបរិភោគ។ បេីអ្នកខ្ចីចង់សង ត្រូវសងប្រាក់ដែលមានប្រភេទ គុណភាព និងបរិមាណដូចគ្នា មិនមែនសងវត្ថុដដែលទេ។ ខ្ចី ១០០ដុល្លារ សង១០០ដុល្លារ។ ខ្ចី១០ម៉ឺនរៀល សងវិញ១០ម៉ឺនរៀល។ បេីអ្នកឱ្យខ្ចីឬម្ចាស់លុយចង់បានការប្រាក់ពីអ្នកខ្ចី តេីគាត់ត្រូវធ្វេីដូចម្តេចដេីម្បីឱ្យអ្នកឱ្យខ្ចីប្រាក់មានសិទ្ធិទារការប្រាក់ពីអ្នកខ្ចី? យោងក្រមរដ្ឋប្បវេណី មាត្រា៥៨៣ កិច្ចសន្យាខ្ចីប្រាក់ ប្រសិនបេីគ្នានការព្រមព្រៀងគ្នាជាក់លាក់អំពីការគិតការប្រាក់ទេ អ្នកឱ្យខ្ចីមិនមានសិទ្ធិទាមទារការប្រាក់ឡេីយ។ ការព្រមព្រៀងឱ្យខ្ចីគិតការប្រាក់នេះ ត្រូវធ្វេីជាលាយលក្ខណ៍អក្សរ (ឯកសារ) និងត្រូវមានហត្ថលេខារបស់អ្នកខ្ចី។

នីតិប្រៀបធៀប Comparative Law

ប្រទេសមួយមិនអាចគ្រាន់តែចម្លងច្បាប់​បរទេស ឬត្រាប់តាមការអនុវត្តរបស់ប្រទេសណាមួយ​ផ្សេងទៀតបានទេ​។​ នីតិប្រៀបធៀប​ គឺជាវិធីសាស្ត្រដែលត្រូវបានប្រេីប្រាស់ដេីម្បីដោះស្រាយបញ្ហាច្បាប់របស់ប្រទេសណាមួយ ដោយផ្អែកលេីការសិក្សាអំពីបទពិសោធន៍អនុវត្តច្បាប់របស់ប្រទេសណាមួយ​ ឬច្រេីនផ្សេងទៀត។ អ្នកសិក្សាត្រូវយល់ពីទិដ្ឋភាពប្រវត្តិសាស្ត្រ​ សង្គម​ វប្បធម៌​ សេដ្ឋកិច្ច​ជាអាទិ៍​ ជាពិសេស​ការវិវត្តនៃទស្សនវិទ្យា បន្ថែមលេីអត្ថបទច្បាប់​ និងការអនុវត្តច្បាប់របស់ប្រទសនីមួយៗ​ ទេីបអាចធ្វេីការវិភាគបែបប្រៀបធៀបមានប្រសិទ្ធភាព​ ពោលគឺអាចដោះស្រាយបញ្ហាច្បាប់បាន។ ហេតុអ្វីត្រូវប្រេីវីធីសាស្ត្រប្រៀបធៀបក្នុងការដោះស្រាយបញ្ហាច្បាប់របស់កម្ពុជា? ទី១​ ភាពងាយស្រួល៖​ នីតិនិពន្ធមិនចាំបាច់នឹកស្រមៃរកច្បាប់ថ្មី​ ដោយពួកគាត់គ្រាន់តែផ្អែកលេីច្បាប់មានស្រាប់ដែលត្រូវបានអនុវត្តជាក់ស្តងក្នុងប្រទេសណាមួយជាការស្រេច។ ទី២​ ឯកភាពនៃច្បាប់៖​ សាកលភាវូបនីយកម្ម​ និងការរីកចម្រេីននៃបច្ចេកវិទ្យាឌីជីថល​ ដែលបង្កេីតប្រតិបត្តិការពាណិជ្ជកម្មឆ្លងប្រទេសគ្មានព្រំដែន​ ការអនុម័តច្បាប់ដោយមិនបានសិក្សាអំពីច្បាប់របស់ប្រទេសផ្សេងទៀត​ អាចរាំងស្ទះដល់ដំណេីរការទាំងនោះ។  នីតិប្រៀបធៀបធ្វេីឱ្យច្បាប់ប្រទេសដៃគូរពាណិជ្ជកម្មកាន់តែស្រដៀងគ្នា​។  ទី៣​ ការយល់កាន់តែច្បាស់អំពីច្បាប់របស់ខ្លួន៖​ ការប្រៀបធៀបជាមួយច្បាប់បរទេសធ្វេីឱ្យនីតិនិពន្ធឈ្វែងយល់អំពីចំណុចខ្លាំង​ ចំណុចខ្សោយ​ ឬភាពចន្លោះប្រហោងនៃច្បាប់របស់ខ្លួន។ តេីនីតិនិពន្ធ ឬអ្នកសិក្សាច្បាប់ គួរជ្រេីសរេីសយកច្បាប់របស់ប្រទេសណាដេីម្បីសិក្សាប្រៀបធៀប? ការប្រៀបធៀបមានគោលដៅដោះស្រាយបញ្ហាច្បាប់។ បញ្ហាច្បាប់សំដៅដល់ករណីដែលសង្គមពុំមានច្បាប់ដោះស្រាយ ឬអាចជាករណីដែលមានច្បាប់រួចហេីយ តែនៅមានភាពខ្វះចន្លោះដែលនាំឱ្យមានការបកស្រាយយល់ឃេីញផ្សេងៗគ្នា ហេីយជាវិបាកមានវិវាទកេីតឡេីង។ ក្នុងរណីខ្លះ ច្បាប់ថ្មីពេក ខ្វះបទពិសោធន៍នៃការអនុវត្តជាក់ស្តែងក្នុងប្រទេសនោះ។ តេីគេគួរជ្រេីសរេីសច្បាប់នៃប្រទេសដែលមានប្រពៃណីប្រព័ន្ធច្បាប់ (Civil Law or Common Law) ដូចគ្នា ឬយ៉ាងណា? តេីគេគួរជ្រេីសរេីសច្បាប់នៃប្រទេសដែលជឿនលឿនជាងប្រទេសខ្លួន ឬយ៉ាងណា? តេីគេគួរជ្រេីសរេីសប្រទេសដែលប្រេីប្រាស់ភាសាអង់គ្លេស…

My new book “Cambodian Employment and Labor Laws: Key Topics and Insights”

Dear seniors and friends, I would like to introduce my newly published book titled “Cambodian Employment and Labor Laws: Key Topics and Insights.” It begins with an introductory topic and followed by various aspects of employment and labor laws in Cambodia, including employment contracts, internal regulations, collective bargaining agreements, working conditions and other facets employment…

វិធីសាស្ត្រនៃការសិក្សាច្បាប់

ថ្ងៃនេះ ខ្ញុំសូមចែករំលែកដោយសង្ខេបជូនបងប្អូននិស្សិតដែលកំពុងសិក្សាមុខជំនាញនីតិសាស្ត្រ ឬមុខវិជ្ជាច្បាប់។ កន្លងមក ប្រហែលជាបងប្អូនមួយចំនួនធ្លាប់បានលឺគេនិយាយតៗគ្នារួចមកហើយថា “អ្នករៀនច្បាប់ ទាល់តែពូកែចងចាំ”។ តើអ្នកសិក្សាច្បាប់ ចាំបាច់ត្រូវតែមានសមត្ថភាពខ្ពស់ក្នុងការចងចាំ ឬមានវិធីសាស្ត្រសិក្សាបែបណាក្នុងការសិក្សាច្បាប់? បើយើងរៀនអ្វីមួយរួចហើយ យើងអាចចងចាំបានយូរ ពិតជាល្អប្រសើរណាស់។ ប៉ុន្តែ ការចងចាំរបស់យើង អាចនឹងបាត់បង់ ឬយើងអាចនឹងភ្លេច ទៅតាមពេលវេលា។ យើងចាំ តែមិនចេះ និងមិនយល់អំពីច្បាប់ ក៏យើងមិនអាចប្រើប្រាស់ចំណេះដឹងផ្នែកច្បាប់នោះ ឲ្យបានគ្រប់ទិដ្ឋភាពឡើយ ដោយសារតែច្បាប់មានភាពស្មុគស្មាញ និងបត់បែនទៅតាមកាលៈទេសៈនីមួយៗ។ ដូច្នេះ យើងជាអ្នកសិក្សាច្បាប់គួររកវិធីសាស្ត្រសិក្សាដែលយើងគិតថាសមស្របសម្រាប់ខ្លួនយើង។ វិធីសាស្ត្រសិក្សាសម្រាប់ខ្ញុំ គឺការស្វែងយល់អំពីច្បាប់ បន្ថែមទៅលើការចងចាំច្បាប់ផងដែរ។ ខ្ញុំយល់ថា ជាទូទៅ អ្នកសិក្សាច្បាប់គួរស្វែងយល់ចំណុចគោល ចំនួន ៣ នៅពេលសិក្សាច្បាប់។ ទី១ គឺទ្រឹស្តី ទី២ គឺអត្ថបទច្បាប់ និងទី៣ គឺការអនុវត្តច្បាប់ ដែលចំណុចគោលទាំង៣នេះ អាចនាំឲ្យយើងងាយយល់អំពីច្បាប់ ហើយអាចយកច្បាប់ទៅប្រើជាប្រយោជន៍នៅក្នុងកាលៈទេសៈនានា។ ទី១. ការស្វែងយល់អំពីទ្រឹស្តី ឬគោលការណ៍ដែលត្រូវបានបង្កប់នៅក្នុងអត្ថបទច្បាប់ ឬជាមូលដ្ឋានគ្រឹះនៃការកំណត់អត្ថន័យរបស់អត្ថបទច្បាប់ អាចនាំឲ្យមានភាពងាយស្រួលដល់ការសិក្សាច្បាប់។ ឧទាហរណ៍ វិធាននៃការរំលាយកិច្ចសន្យា ទាមទារឲ្យភាគីដែលមានបំណងរំលាយកិច្ចសន្យានោះជូនដំណឹងជាមុនក្នុងអំឡុងពេលសមស្របណាមួយ ទៅភាគីម្ខាងទៀតនៃកិច្ចសន្យា។ គោលគំនិតនៃវិធាននេះ…

Something went wrong. Please refresh the page and/or try again.

About Me

Hi! I am Nop. I have been a part-time lecturer at universities since 2013. My interest is researching and sharing knowledge and experiences.

Subscribe to My Blog

Get new content delivered directly to your inbox.

search previous next tag category expand menu location phone mail time cart zoom edit close