ប្រធានសក្តិ

មាត្រា ៣៨៩ នៃក្រមរដ្ឋប្បវេណីកំណត់ថា ការមិនអនុវត្តកាតព្វកិច្ចសំដៅទៅលើករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ចដែលកើតឡើងពីកិច្ចសន្យា។ មាត្រា ៣៩០ នៃច្បាប់ដដែលចែងថា ក្នុងករណីដែលមានការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល ម្ចាស់បំណុលអាចទាមទារឲ្យអនុវត្តដោយបង្ខំ សងសំណងនៃការខូចខាត ឬរំលាយកិច្ចសន្យា។ តើករណីប្រធានសក្តិអាចធ្វើឲ្យកូនបំណុលរួចផុតពីការអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា និងការទទួលខុសត្រូវចំពោះការមិនអនុវត្តកាតព្វកិច្ចដោយមូលហេតុនៃប្រធានសក្តិនោះដែរឬទេ? អត្ថបទនេះពិភាក្សាដោយសង្ខេបអំពី “ប្រធានសក្តិ” ឬ “force majeure“ ជាភាសាអង់គ្លេស ដើម្បីផ្តល់គំនិតសម្រាប់ការសិក្សាស្រាវជ្រាវអំពីប្រធានបទនេះ។

. “សន្យាអំពីករណីប្រធានសក្តិ ដែលមាននៅក្នុងកិច្ចសន្យា៖

មាត្រា ៣១១ នៃក្រមរដ្ឋប្បវេណីកំណត់ថាកិច្ចសន្យាគឺជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច។ មាត្រានេះត្រូវបានតាក់តែងឡើងអនុលោមតាមគោលការណ៍សេរីភាពនៃកិច្ចសន្យា។ ហេតុនេះភាគីនៃកិច្ចសន្យាអាចអនុវត្តគោលការណ៍នៃប្រធានសក្តិក្នុងការអនុវត្តកិច្ចសន្យារបស់ខ្លួនបាន។ ពោលគឺ ភាគីនៃកិច្ចសន្យាដែលមានបំណងការពារខ្លួនពីការទទួលខុសត្រូវចំពោះការមិនអនុវត្តកិច្ចសន្យា ដោយសារមូលហេតុប្រធានសក្តិ អាចកំណត់ក្នុងកិច្ចសន្យារបស់ខ្លួនអំពីព្រឹត្តិការណ៍ដែលត្រូវចាត់ទុកថាជាប្រធានសក្តិ និងមធ្យោបាយសង្រ្គោះ ឬដំណោះស្រាយនៅពេលកើតឡើងនូវករណីនៃប្រធានសក្តិនោះ។

ក្នុងការអនុវត្ត ភាគីនៃកិច្ចសន្យាភាគីច្រើនព្រមព្រៀងថា ប្រធានសក្តិគឺជាព្រឹត្តិការណ៍ដូចជារញ្ជួយដី ទឹកជំនន់ខ្យល់ព្យុះ ភ្នំភ្លើងផ្ទុះ ការរាតត្បាតនៃជំងឺ កូដកម្ម សង្រ្គាម ចលាចលក្នុងសង្គម សម្មភាព ឬវិធានការរបស់រដ្ឋជាដើម ដែលព្រឹត្តិការទាំងអស់នេះកើតឡើងក្រៅឆន្ទៈរបស់ភាគី មិនអាចប៉ាន់ស្មានជាមុន និងមិនអាចជម្នះបាន។ ក្រៅពីនេះភាគីក៏អាចកំណត់ព្រឹត្តិការណ៍ផ្សេងទៀតថាជាប្រធានសក្តិទៅតាមការព្រមព្រៀងរបស់ខ្លួនផងដែរ។ តាមឧទាហរណ៍ខាងលើ ប្រធានសក្តិអាចជាព្រឹត្តិការធម្មជាតិដែលមិនមានបុគ្គលណាមួយត្រូវទទូលខុសត្រូវ ឬព្រឹត្តិការណ៍ក្រៅពីគ្រោះធម្មជាតិ។

២. ករណីប្រធានសក្តិដែលត្រូវបានកំណត់ដោយច្បាប់៖

ប្រសិនបើភាគីពុំបានកំណត់អំពីប្រធានសក្តិនៅក្នុងកិច្ចសន្យាទេនោះ អាចនាំឲ្យព្រឹត្តិការណ៍មួយចំនួនដែលរារាំងការអនុវត្តកាតព្វកិច្ច មិនត្រូវបានចាត់ទុកជាករណីប្រធានសក្តិ ព្រោះមិនបានកំណត់ច្បាស់លាស់ក្នុងកិច្ចសន្យា។ក្នុងករណីដែលភាគីនៃកិច្ចសន្យាពុំមានការកំណត់អំពីនិយមន័យនៃប្រធានសក្តិនៅក្នុងកិច្ចសន្យារបស់ខ្លួនជាមុន តើព្រឹត្តិការណ៍ណាខ្លះត្រូវបានចាត់ទុកថាជាករណីប្រធានសក្តិ? 

យោងសន្ទានុក្រម ផ្នែករដ្ឋប្បវេណីនៃក្រមរដ្ឋប្បវេណី ប្រធានសក្តិសំដៅដល់ព្រឹត្តិការណ៍ដែលកើតឡើងក្រៅឆន្ទៈរបស់ភាគី មិនអាចប៉ាន់ស្មានជាមុន និងមិនអាចជម្នះបាន។ ជាការបកស្រាយប្រធានសក្តិអាចជាព្រឹត្តិការណ៍ដែលកើតពីធម្មជាតិ ឬព្រឹត្តិការណ៍ដែលកើតឡើងក្រៅពីធម្មជាតិ ដរាបណាព្រឹត្តិការណ៍នោះបំពេញលក្ខខណ្ឌដូចខាងក្រោម៖

(១) ព្រឹត្តិការណ៍នោះកើតឡើងក្រៅឆន្ទៈរបស់ភាគី។ ភាគីដែលរងគ្រោះដោយសារព្រឹត្តិការណ៍នោះមិនបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលទៅនឹងមូលហេតុនៃការកើតឡើងនៃព្រឹត្តិការណ៍នោះ។  

(២) ព្រឹត្តិការណ៍នោះមិនអាចប៉ាន់ស្មានជាមុនបានឡើយ។ បើព្រឹត្តិការណ៍មួយអាចត្រូវបានប៉ាន់ស្មានបាន ព្រឹត្តិការណ៍នោះមិនមែនជាប្រធានសក្តិឡើយ។

(៣) ព្រឹត្តិការណ៍នោះមិនអាចជម្នះបាន មិនអាចគ្រប់គ្រងបាន។ បើព្រឹត្តិការណ៍មួយអាចត្រូវបានគ្រប់គ្រងបានគឺមិនមែនជាករណីប្រធានសក្តិឡើយ។  

ក្នុងករណីដែលភាគីពុំបានកំណត់អំពីមធ្យោបាយសង្គ្រោះ ឬដំណោះស្រាយចំពោះភាគីដែលរងគ្រោះដោយសារករណីនៃប្រធានសក្តិនេះនៅក្នុងកិច្ចសន្យាទេនោះ តើច្បាប់បានផ្តល់នូវដំណោះស្រាយយ៉ាងដូចម្តេច? ដើម្បីឆ្លើយនឹងសំណួរនេះ គេត្រូវពិនិត្យលើបទប្បញ្ញត្តិច្បាប់ចំពោះករណីនីមួយៗ។

Categories Commercial Laws

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close