បច្ចេកទេសអនុវត្តកិច្ចសន្យា

បច្ចេកទេសនៃការអនុវត្តក្នុងកិច្ចសន្យា គឺជាការសិក្សាអំពីវិធានច្បាប់ និងវិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាដែលកេីតចេញពីការបង្កេីតកិច្ចសន្យា និងដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្យា។ តេីបញ្ហាទាំងនោះមានអ្វីខ្លះ? មានច្រេីនណាស់ ព្រោះកិច្ចសន្យាគ្រប់គ្រងទំនាក់ទំនងរដ្ឋប្បវេណីដែលមានភាពសាមញ្ញ តូចតាច រហូតដល់ស្មុគស្មាញ និងទ្រង់ទាយធំ។ គ្រប់គ្រងទំនាក់ទំនងដែលមានតម្លៃសេដ្ឋកិច្ចទាប រហូតដល់តម្លៃសេដ្ឋកិច្ចខ្ពស់ទំនាក់ទំនងនៃជីវភាពធម្មតា រហូតដល់ទំនាក់ទំនងពាណិជ្ជកម្ម ព្រមទាំងទំនាក់ទំនងរវាងរូបវន្តបុគ្គល ឬរវាងនីតិបុគ្គលទាំងឯកជន និងសាធារណ:។ ក្នុងដំណាក់កាលនៃការបង្កេីតនេះ កិច្ចសន្យាអាចប្រឈមនឹងការលុបចោលដោយភាគីដែលមានសិទ្ធិលុបចោល ឬត្រូវចាត់ទុកជាមោឃ:ដោយច្បាប់។ មូលហេតុ និងអានុភាពនៃការលុបចោល និងមោឃភាពមានលក្ខណ:ពិសេសរៀងៗខ្លួន ដូចត្រូវបានបញ្ញត្តក្នុងក្រមរដ្ឋប្បវេណី។ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលនេះ ចូលដល់ការអនុវត្តកិច្ចសន្យា ដែលមានបញ្ហាចម្បងមួយគឺការមិនអនុវត្ត ឬការបំពានកាតព្វកិច្ចដោយភាគីនៃកិច្ចសន្យា។ ក្រមរដ្ឋប្បវេណីកំណត់អំពីទម្រង់នៃការមិនអនុវត្តកាតព្វកិច្ចដែលមានដូចជា ការអនុវត្តយឺតយ៉ាវ ការអនុវត្តមិនពេញលេញ អលទ្ធភាពនៃការអនុវត្ត និងការមិនអនុវត្តកាត្វកិច្ចដែលគូភាគីបានចែងរួចជាស្រេចក្នុងកិច្ចសន្យាថាព្រឹត្តការណ៍ណាមួយត្រូវចាត់ចូលជាការមិនអនុវត្តកាតព្វកិច្ច។ ក្រមរដ្ឋប្បវេណីបានផ្តល់មធ្យាបាយសង្គ្រោះចំពោះករណីនៃការមិនអនុវត្តកាតព្វកិច្ចចំនួន ៣ គឺ ការអនុវត្តដោយបង្ខំ ការរំលាយកិច្ចសន្យា និងសំណងនៃការខូចខាត។ គោលការណ៍នៃការអនុវត្តមធ្យាបាយសង្គ្រោះនេះគឺផ្តល់សិទ្ធិឱ្យភាគីមានជម្រេីសច្រេីន (ពហុមធ្យោបាយសង្រ្គោះ) ប៉ុន្តែមិនត្រូវអនុវត្តមធ្យោបាយសង្គ្រោះឲ្យជាន់គ្នាទេ។ មានន័យថា ភាគីដែលរងគ្រោះដោយការមិនអនុវត្តកាតព្វកិច្ចដោយភាគីម្ខាងទៀត អាចទាមឲ្យមានការអនុវត្តកាតព្វកិច្ចដោយបង្ខំ ព្រមទាំងទាមទារសំណងខូខាត ឬរំលាយកិច្ចសន្យាព្រមទាំងទាមទារសំណងខូខាត។ ប៉ុន្តែគាត់មិនអាចរំលាយកិច្ចសន្យាផង និងទាមទារឲ្យអនុវត្តដោយបង្ខំផងនោះទេ ព្រោះមធ្យោបាយសង្គ្រោះទាំងពីរនេះមានលក្ខណ:ផ្ទុយគ្នា។ …

Categories Employment and Labor Laws

Leave a comment

search previous next tag category expand menu location phone mail time cart zoom edit close